កំពង់ចាម ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការលក់ដូរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមអមដំណើរ ដោយមន្ត្រីពាក់ព័ន្ធបានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពនៃការលក់ដូររបស់បងប្អូនអាជីវករនៅផ្សារបឹងកុកក្រុងកំពង់ចាមព្រមទាំងបានសម្រេចផ្ដល់ការសាងសង់ដំបូលថ្មីបំពេញបន្ថែមនៅកន្លែងមិនទាន់មានដែលជាការត្រេកអរសប្បាយរីករាយពីសំណាក់បងប្អូនអាជីវករ និងអតិថិជនផង ដែរ។
គួរបញ្ជាក់ថា ផ្សារបឹងកុកគឺគ្រប់គ្រងដោយគណៈអាជីវករផ្សារដែលបានបោះឆ្នោតជ្រើសរើសកន្លង មក ។ ដោយការគ្រប់គ្រងផ្សារមានសណ្តាប់ធ្នាប់អនាម័យទារថ្លៃភាស៊ីប្រកបដោយរីកចម្រើន និងអភិវឌ្ឍន៍ ចំណូលដែលបានមកពីការការប្រមូលភាស៊ីត្រូវយកទៅជួសជុលកសាងរៀបចំសណ្តាប់ ធ្នាប់ក្នុងផ្សារកាន់តែល្អប្រសើរឡើងទៅតាមការប្តេជ្ញាចិត្តរបស់គណៈអាជីវករចំពោះការ យកពន្ធដាគឺខាងសាលាក្រុងលែងទទួលយកទៀតផង ដោយអនុគ្រោះទៅឲ្យគណៈអាជីវករដោះស្រាយយកថវិកាទាំងអស់នេះទៅធ្វើកសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ៕ ដោយ ៖ ប៉ែន សុផល