ការស្ទាបស្ទង់មតិ ៖ ការប្រែប្រួលអាកាសធាតុ​ កំពុងក្លាយជាបញ្ហាធំបំផុតនៅអូស្ត្រាលី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 November, 2019 ក+ ក-

អូស្រា្តលី ៖ ពលរដ្ឋអូស្ត្រាលីភាគច្រើនបានបង្ហាញការព្រួយបារម្ភខ្លាំងបំផុតលើបញ្ហាប្រែប្រួលអាកាសធាតុ ខណៈភ្លើងឆេះព្រៃនៅរដ្ឋ Queensland និង New South Wales ប្រមាណជាង ១០០ករណីបានឆក់យកអាយុជីវិតមនុស្ស០៤នាក់ លំនៅឋានជាង៣០០ និងចំការដំណាំជាង១លានហិកតាក៏រងការខូចខាតផងដែរ។ នេះបើតាមការស្ទាបស្ទង់មតិមួយដែលធ្វើឡើងដោយស្ថាប័ន JWS របស់អូស្ត្រាលី។

ការស្ទាបស្ទង់របស់ស្ថាប័ន JWS បានធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដោយផ្អែកលើប្រធានបទសំខាន់ៗចំនួនដូចជា ការប្រែប្រួលអាកាសធាតុ សុខាភិបាល ការងារ និង ប្រាក់ខែ ក៏ដូចជាបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម។

ក្រោយការបូកសរុបលទ្ធផល ប្រជាជនអូស្ត្រាលីប្រមាណ៣៤ភាគរយបានបង្ហាញការព្រួយបារម្ភ ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ និង ២៨ភាគរយបារម្ភចំពោះបញ្ហាសុខាភិបាល ហើយ២២ ភាគរយទៀតបារម្ភទៅលើការងារ និងប្រាក់ខែ៕