អ្នក​ប្រដាល់ ផ្ល​យ មេ​វ៉េ​ឌ័​រ បញ្ជា​ទិញ​រថយន្ត​មួយគ្រឿង​ទៀត​តម្លៃ ៤,៨ លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2015 ក+ ក-

​អា​មេ​រិ​កះ​អ្នក​ប្រដាល់​មិនដែល​ចាញ់​របស់​សហរដ្ឋអាមេរិក​លោក ផ្ល​យ មេ​វ៉េ​ឌ័​រ បាន​បញ្ជា​ទិញ​រថយន្ត​ស្ព័​រ Koenigsegg CCXR Trevita ដែលមាន​តម្លៃ​រហូតដល់​ទៅ ៤,៨ លាន​ដុល្លារ ក្នុង​មួយគ្រឿង​បន្ថែមទៀត​។​នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ ដេលី​មែ​ល ។​

​រថយន្ត Koenigsegg CCXR Trevita គឺជា​ប្រភេទ​រថយន្ត​ទំនើប​បំផុត​ដែលមាន​ចំនួន​តែ​បី​គ្រឿង​ប៉ុណ្ណោះ​នៅលើ​ពិភពលោក​នេះ ។ វា​គឺជា​រថយន្ត​ស្ព័​រ​ទំនើប​ដ៏​កម្រ ដែល​អាច​បង្កើនល្បឿន ពី សូន្យ​ទៅ ៩៧ គម ក្នុង​មួយ​ម៉ោង ក្នុង​រយៈពេល​ត្រឹមតែ ២,៩ វិនាទី​ប៉ុណ្ណោះ​។ រថយន្ត នេះ​គឺអាច​មាន​ល្បឿន អតិបរមា ៤០២ គ​.​ម ក្នុង​មួយ​ម៉ោង ។​

ផ្ល​យ មេ​វ៉េ​ឌ័​រ គឺជា​កីឡាករ​ដែល​ចូលចិត្ត​ភាព​ហឺ​ហា និង​ស៊ី​វិ​ល័យ​បំផុត​ខុសពី​កីឡាករ​ផ្សេងទៀត ។ មកដល់ពេលនេះ​លោក មាន​រថយន្ត​ទំនើបៗ​ជាច្រើន​គ្រឿង និង​មាន​យន្តហោះ​ផ្ទាល់ខ្លួន​មួយគ្រឿង​ទៀតផង​។​កម្រិតជីវភាព​រស់នៅ​របស់​កីឡាករ​អាមេរិក​ម្នាក់នេះ មាន​ភាពខុសគ្នា​មិនអាច​គណនា​បាន បើ​ប្រៀបធៀប​ទៅនឹង​កីឡាករ​ប្រដាល់​នៃ​ប្រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក ៕

nmjhb

xdsz

mkjn