ក្រសួងឧស្សាហកម្ម និងសិប្បកម្មសម្រេចកែសម្រួលតម្លៃទឹកស្អាត
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្តីសម្រេចកែសម្រួលថ្លៃទឹកស្អាត ដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០តទៅ។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
យោងតាមសេចក្តីសម្រេចនេះ តម្លៃទឹកត្រូវបានបញ្ចុះថ្លៃចំពោះអតិថិជនជីវភាព (អ្នកប្រើប្រាស់តាមផ្ទះ) ដែលបានប្រើប្រាស់មិនលើសពី២៥ម៉ែត្រគូប ក្នុង១ខែ ខណៈអ្នកប្រើប្រាស់លើសពី២៥ ម៉ែត្រ គូប ក្នុង១ខែឡើងទៅនឹងត្រូវដំឡើងថ្លៃ។
សម្រាប់ប្រភេទអតិថិជនអាជីវកម្ម ត្រូវបានរក្សានៅតម្លៃដដែល លើកលែងតែប្រើប្រាស់ទឹកចាប់ពីលើស ១៥ម៉ែត្រគូបក្នុង១ខែឡើងទៅ នឹងត្រូវដំឡើងថ្លៃ។ ចំណែកអតិថិជនជាក្រសួងស្ថាប័ន អង្គភាពនានា និងស្ថានទូតវិញ តម្លៃទឹកនឹងត្រូវដំឡើងទ្វេគុណ៕