មន្ត្រី​រាជការ​រដ្ឋអាចបម្រើការងាររហូតដល់អាយុ ៦០​ឆ្នាំ​ទើប​ដាក់ឱ្យ​ចូលនិវត្តន៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2019 ក+ ក-

​ ​

ភ្នំពេញ : ក្រសួងមុខងារសាធារណៈបានចេញសេចក្តីជូនដំណឹងនាពេលថ្មីៗនេះថា មន្ត្រីរាជការស៊ីវិលិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទោះបី​ស្ថិតនៅ​ប្រភេទ​ក្របខណ្ឌ​រដ្ធណាមួយក៍ដោយ អាចនឹង​បម្រើ​ការងារ​រហូតដល់​អាយុ​ ៦០ឆ្នាំ ទើបត្រូវដាក់អោយចូលនិវត្តន៍។

ក្នុង​សេចក្តី​ជូនដំណឹងបានចែងថា មន្ត្រីរាជការ​ស៊ីវិល​ដែលស្ថិតក្រោមបទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​កម្ពុជា ទោះបីជា​ស្ថិត ក្នុង​ប្រភេទ​ក្របខ័ណ្ឌ​ណាមួយ ក៏​ដោយត្រូ វ​បម្រើវបម្រើការងាររហូតដល់អាយុ៦0ឆ្នាំ ទើប​រៀបចំ​ដាក់ឱ្យ​ចូលនិវត្តន៍ តាម​នីតិវិធី​ជា​ធរមាន​។ អនុលោម​តាម​មាត្រា​១០៧​នៃ​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ចែងថា ច្បាប់​នេះ​ត្រូវបាន​ប្រកាស​ជា​ការប្រញាប់​» ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​តទៅ ក្រសួង​មុខងារសាធារណៈ​នឹង​រក្សាទុក​មន្ត្រីរាជការ​ស៊ីវិល​ដែលមាន​ប្រភេទ​ក្របខណ្ឌ ខ និង គ ឱ្យ​បម្រើ​ការងារ​បន្តទៀតរ​ហូ​តដល់ អាយុ ៦០​ឆ្នាំ​។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម :