ប៉ោយប៉ែត ៖ ដោយមើលឃើញពីទុកលំបាក់របស់ពលរដ្ឋប្រកបរបរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ផ្លូវលំ ក្នុងភូមិត្តភាពជាងមួយម៉ីនម៉ែត្រ ដែលរងការខួចខាតនៅរដូវវស្សា ត្រូវបានឈួសឆាយកៀរកិនបង្ហាប់ឡើងវិញ ដោយប្រើពេលវេលាជិតមួយខែ ។ នេះបើតាមការបញ្ជាក់ប្រាប់ពីលោកមេភូមិមិត្តភាព សន មុន្នី កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
លោកបន្ថែមថា បន្ទាប់ពីដាច់ទឹកភ្លៀងមកក្រុមការងារក្រុងប៉ោយប៉ែតសង្កាត់ និងការងារភូមិចុះសហការគ្នាឈួសឆាយកៀរកិនសរុបចំនួន១២ខ្សែ បើគិតជាចម្ងាយប្រវែងប្រមាណជាងមួយម៉ីនម៉ែត្រ ដើម្បីបណ្ដោះភាព កកស្ទះនៅផ្លូវបេតុងខាងក្នុង តាមសាលាសង្កាត់ប៉ោយប៉ែត ដោយសារផ្លូវបេតុងមួយខ្សែនោះ តូច ហើយអ្នកធ្វើដំណើរច្រើន ដូច្នេះក្រុមការងារឈួសឆាយផ្លូវលំបន្ថែម ។
លោកបន្ថែមថា គ្រឿងចក្រ ដែលកំពុងឈួសឆាយកៀរកិនផ្លូវនេះ ជាគ្រឿងចក្ររបស់លោកអភិបាលផ្ទាល់ សហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ចុះសម្អាតកែលម្អផ្លូវជូនប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍រួម។
លោកក៏សូមផ្ដាំផ្ញើដល់ពលរដ្ឋ អាចធ្វើចរាចរណ៍ឡើងវិញនៅពេលការឈូសឆាយកៀរកិន ស្អាត នាពេលដ៏ខ្លីខាងមុខនេះ។ លោកបន្តថា មិនថា ផ្លូវលំ ផ្លូវជាតិ រួមទាំងផ្លូវបេតុង ដែលរងការខូចខាតនៅរដូវវស្សា ដោយសារតែ រថយន្តដឹកខ្សាច់ ដឹកថ្ម លើសទម្ងន់ធំៗ ពេលក្រុមការងារចាប់សួរនាំគេថាខាងស្ថានីយ ថ្លឹងរថយន្ត ឲ្យធ្វើចរាចរណ៍៕