បាញ់​គូទំនាស់​១៥​គ្រាប់​ស្លាប់​ក្នុង​ពិធី​ខួបកំណើត​នៅ​ស្រុក​អង្គស្នួល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2015 ក+ ក-

​កណ្តាល​ ៖ បុរស​ជា​ភ្ញៀវ​ក្នុង​ពិធី​ខួប កំណើត​ម្នាក់ ត្រូវ​ភ្ញៀវ​ម្នាក់ទៀត​បាញ់​ដោយ​កាំភ្លើងម៉ាក​ឡុ​ក​ចំនួន​១៥​គ្រាប់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារ​មានទំនាស់​ពាក្យសំដី​នៅក្នុង​ពិធី​ខួបកំណើត​ចៅ​របស់​ម្ចាស់ផ្ទះ​ដែល​បរិយាកាស​កំពុងតែ​ថិ​ត​ក្នុង​ភាពសប្បាយ​រីករាយ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃទី​០៤​កក្កដា នៅក្នុង​ភូមិ​គោក​ពពេល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​កំណត់ហេតុ​របស់​ប៉ូលីស​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ស្រី ចាន់​វុទ្ធី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ ជា​កសិករ​។ ចំណែក​ជនដៃដល់​ឈ្មោះ ទឹម សារី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អង្គរក្ស​របស់​អ្នកធំ​ម្នាក់​(​សុំ​មិន​បញ្ជាក់​អត្តសញ្ញាណ​) ទីកន្លែង​កំណើត ភូមិ​កាប់​នឹម ឃុំ​ឃ្វាវ ស្រុក​សំរោង ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន ភូមិ​គោក​ពពេល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ជិះ​ម៉ូតូ C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ មិន​ចាំ​ស្លាក​លេខ បាន​រត់គេចខ្លួន​។ សមត្ថកិច្ច​ដកហូត​បា​ន​អាវុធខ្លី ១​ដើម ម៉ាក CF.98-9 សំបក​កា​ទូ​ស ១៣​គ្រាប់ បង់​១ អស់​គ្រាប់​។​

សាក្សី​បានបញ្ជាក់​ពី​ដំណើររឿង​ប្រាប់​សមត្ថកិច្ច​ថា នៅ​កន្លែងកើតហេតុ​ជនរងគ្រោះ និង​ជនល្មើស បាន​អង្គុយ​ផឹកស្រា​បៀរ​កម្ពុជា​ជាមួយគ្នា​នៅក្នុង​ពិធី​ខួបកំណើត​ចៅ​របស់​ម្ចាស់ផ្ទះ​ឈ្មោះ សៀង ចាន់​ធី ភេទ​ស្រី ។​ពិធី​នេះ​មាន​ភ្ញៀវ ជា​បងប្អូន កូនក្មួយ សាច់ញាតិ​ជិតខាង​ក្នុងភូមិ​ចូលរួម​ប្រហែល​៣០​នាក់​។​ប្រភព​បន្តថា នៅពេល​កំពុង​ហូបចុក​រហូតដល់​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​បុរស​ទាំងពីរ​កើតមាន​ទំនាស់​ពាក្យសំដី​ជាមួយគ្នា ។​បន្ទាប់មក គេ​ឃើញ​ជនដៃដល់​បាន​ដក​កាំភ្លើង​ម៉ា​កឡុក​បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ​ជាច្រើន​គ្រា​ប់ប​ណ្តា​ល​ឲ្យ​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម បង្ក​ឲ្យ​ពិធី​ដែល​កំពុងតែ​សប្បាយរីករាយ​បែរជា​ផ្អើល​ឆោឡោឡើង​តែម្តង​។

​ជនរងគ្រោះ​មាន​ស្នាម​ធ្លុះ​ចំនួន ១៥ កន្លែងៈ ១.​ចំ​ដើមទ្រូង​ចំនួន ១​កន្លែង ២.​ចំ​ក្រោម​ក្លៀក​ខាង​ធ្វេ​ង​ចំនួន ២​កន្លែង ៣.​ចំពោះ​ចំនួន ៤​កន្លែង ៤.​ចំ​ក្រោម​ដោះ​ខាងស្តាំ​ចំនួន​៣​កន្លែង ៥.​ចំ​ជង្គង់​ស្តាំ​ចំនួន ៣​កន្លែង ៦.​ចំ​ជង្គង់​ធ្វេ​ង​ចំនួន ២​កន្លែង​។​

​សមត្ថកិច្ច​បាន​អះអាងថា កំពុង​ស្រាវជ្រាវ​តាមរក​ចាប់ខ្លួន​ជនដៃដល់​ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់ ចំណែក​សាកសព​បានប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​នាំយកទៅ​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​របស់ខ្លួន​តាម​គន្លង​ប្រពៃណី​៕ដោយ៖រដ្ឋា

bnmjh

mkiu

sweq

mkjnhg