រថយន្ដ ឡង់​គ្រី​ស័​រ ពណ៌ខ្មៅមួយ គ្រឿងពាក់​ស្លាក​លេខ​« នគរបាល 2-7072»​ក្លែងក្លាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2015 ក+ ក-

​ភ្នំពេញ​៖​រថយន្ដ​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ​១​គ្រឿង ដែល​កំពុង​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ​ត្រូវបាន​ចាត់ទុកថា​ជា​ករណី​ល្មើសច្បាប់​ស្តីពី​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក ព្រោះ​ស្លាក​លេខ​«​នគរបាល 2-7072 »​មិនមាន​នៅក្នុង​បញ្ជី​គ្រប់គ្រង​ដោយ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ក្រសួងមហាផ្ទៃ​ឡើយ​។​

​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​លិខិត​បដិសេធ​មួយ ដោយ​មិន​ទទួលស្គាល់​ស្លាក លេខ​រថយន្ដ នគរបាល 2-7072 ដែល​បាន​បំពាក់​លើ លិខិត​បដិសេធ​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ របស់​ក្រសួងមហាផ្ទៃ ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៥​នេះ បាន​លើកឡើងថា​នាយកដ្ឋាន​សណ្តាប់ធ្នាប់ សូម​ធ្វើការ​ប្រកាស​បដិសេធថា​រថយន្ត​រថយន្ដ​ម៉ាក​ឡង់​គ្រី​ស័​រ (Landcruiser) ពណ៌​ខ្មៅ ដែល​បំពាក់​ផ្លាកលេខ​នគរបាល 2-7072​នោះ គឺ​ពុំមាន​ចុះបញ្ជី​ការ គ្រប់គ្រង​នៅ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នោះឡើយ ជា​ស្លាក​លេខ ក្លែងក្លាយ​។​

​ចំពោះ​ករណី​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​នេះ នាយកដ្ឋាន​សណ្ដាប់ធ្នាប់ បានបញ្ជាក់​ថា​នឺង​ចាត់វិធានការ​ម៉ឺងម៉ាត់​ស្វែងរក ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ក្នុង​មាត្រា​៧៩​។​

​លិខិត​បដិសេធ​របស់​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ខាងលើ បានធ្វើ​ឡើង​ប​ន្ចា​ប់​បណ្ដាញ​ព័ត៌មាន​សង្គម​មួយចំនួន ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន ពាក់ព័ន្ធ​និង​រថយន្ដ​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល 2-7072 ដែល​បាន​បើកបរ​នៅតាម​ដងផ្លូវ​សាធារណៈ ល្មើសច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​៕

adxc

bnhg