តុលាការថា មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទឈ្មោះ កឹម សុខា ពីបទសន្និដ្ឋិភាពជាមួយបរទេស
ភ្នំពេញ ៖ តុលាការបានសម្រេចបិទបញ្ចប់ការស៊ើបសួរសំណុំរឿងលោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង ហើយបានបញ្ជូនជនត្រូវចោទឈ្មោះ កឹម សុខា ទៅតុលាការជំនុំជម្រះដែលគេរំពឹងថា សវនាការនឹងបើកនាពេលឆាប់ៗខាងមុខនេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ក្រោយពីបានស្រាវជ្រាវ និងស៊ើបសួរចប់សព្វគ្រប់ចៅក្រមស៊ើបសួរពិនិត្យឃើញថា មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ ហើយលើជនត្រូវចោទឈ្មោះ កឹម សុខា ពីបទសន្ឋិដ្ឋិភាពជាមួយបរទេស ហើយចៅក្រមស៊ើប សួរបានសម្រេចបិទបញ្ចប់ការស៊ើបសួរនេះដោយបញ្ជូនជនត្រូវចោទឈ្មោះ កឹម សុខា ទៅ តុលាការជំនុំជម្រះ៕