មន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ៣៦រូបត្រូវបានព្រះមហាក្សត្របញ្ចប់គោរមងារជាឧកញ៉ា
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានត្រាស់បង្គាប់ដោយ បញ្ចប់គោរម្យងារជាឧកញ៉ាដល់នាយនគរបាលជាន់ខ្ពស់ចំនួន៣៦រូប នៃក្រសួងមហាផ្ទៃ។
បើតាមព្រះរាជក្រឹត្យបានបញ្ជាក់ថា មន្រ្តីនគរបាលទាំង៣៦រូប ក្នុងនោះមាននាយឧត្តមសេនីយ៍២រូប,ឧត្តមសេនីយ៍ឯក១០, ឧត្តមសេនីយ៍ទោ១០រូប, ឧត្តមសេនីយ៍ត្រី៤រូប, វរសេនីយ៍ឯក២រូប, វរសេនីយ៍ទោ៦រូប, វរសេនីយ៍ត្រី១រូប និងអនុសេនីយ៍ឯក១រូប៕
សូមអានព្រះរាជក្រិត្យខាងក្រោម ៖