កម្ពុជា​-​វៀតណាម បើក​កិច្ចប្រជុំ​ស្តីពី​កិច្ចការ​ព្រំដែន​រយៈពេល​២​ថ្ងៃ​នៅ​ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2015 ក+ ក-

​ភ្នំពេញ​៖នៅ​ទីស្តីការគណៈរដ្ឋមន្ត្រីចាប់ ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ នេះ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា និង​វៀតណាម បាន​បើក​កិច្ចប្រជុំ​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់ និង​បាតុភាព​ដែល​បាន​កើតឡើង​តាម​បណ្តោយ​ព្រំដែន​នាពេល​ថ្មីៗ​នេះ​។​

​កិច្ចប្រជុំ​ដោយ​បិទទ្វារ​នា​ព្រឹក​នេះ ភាគី​កម្ពុជា​ដឹកនាំ​ដោយ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ចំណែក​ភាគី​វៀតណាម​ដឹកនាំ​ដោយ លោក Ho Sensen អនុរដ្ឋមន្ត្រី​ទី​១ និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​វៀតណាម​។​

​គួរ​ជម្រាប​ថា តាម​ការគ្រោងទុក​កិច្ចប្រជុំ​រវាង​គណៈកម្មាធិកា​រ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា និង​វៀតណាម នឹង​ធ្វ​ឡើង​នៅ​ទី​រួម​ខេត្តសៀមរាប ប៉ុន្តែ​ក្រោយមក​បាន​ប្តូរ​ទីតាំង​មក​រាជធានី​ភ្នំពេញ​វិញ គឺ​នៅ​វិមាន​ទីស្តីការគណរដ្ឋមន្ត្រី​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៥ ៕​ដោយ​៖ ខេ​មរៈ​

sxzf

bhgvb

klmj