អាមេរិក ៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ និងម្នាកទៀតរងរបួស បន្ទាប់ពីហេតុការណ៍បាញ់ប្រហារមួយលើនៅមូលដ្ឋានទ័ពជើងទឹកអាមេរិក ភាលហាប៊ឺ (Pearl Harbor) នៃកោះហាវ៉ៃនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈខ្មាន់កាំភ្លើងបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង។ នេះបើតាម សារព័ត៌មាន CNA។
រហូតទល់នឹងពេលនេះនៅតែមិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់ថា តើការបាញ់បោះនោះមានគោលបំណងអ្វីឱ្យប្រាកដនោះទេ រីឯអត្តសញ្ញាណខ្មាន់កាំភ្លើង ក៏មិនទាន់ត្រូវបានបញ្ជាក់នៅឡើយដែរ ប៉ុន្តែមន្ត្រីអាមេរិកដែលទទួលបន្ទុកលើបញ្ហានេះ បានចូលរួមសម្តែងមរណទុក្ខ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។
បើតាមសាក្សីមិនបញ្ជាក់បញ្ចេញឈ្មោះម្នាក់បានអះអាងថា បុរសជាខ្មាន់កាំភ្លើង ស្លៀកឯកសណ្ឋានជានាវិកនៃកងនាវាអាមេរិក បានបាញ់ត្រង់ក្បាលសម្លាប់ខ្លួនឯង ក្រោយពីបានបាញ់ប្រហារមនុស្សបីនាក់ខាងលើ។ ជនរងគ្រោះទាំងបីនាក់ខាងលើនេះ គឺសុទ្ធតែជាមន្ត្រីស៊ីវិល ដែលបម្រើការងារឲ្យក្រសួងការពារជាតិអាមេរិក៕