ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមមន្រ្តី នៃព្រះរាជាណាចក្របានបង្ហោះនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនថា «សូមជម្រាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថា ចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតរហូតព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នេះមានចំនួន៧០ ១៩១ ៩៩៤ដុល្លារ និងប្រាក់រៀលចំនួន ៣២ ១១០០០០រៀល»។
សម្ដេចបានបន្តថា «បើគិតទាំងថវិកា ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង ១០០លានដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈម ណ្ឌលពហុបច្ចេកទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព»។
សូមជម្រាបថា នាពេលថ្មីៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងមិត្តបរទេស ជួយចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស៕