សមត្ថកិច្ច​រារាំង​ការហែក្បួន​របស់​អង្គ ការ​សង្គម​ស៊ីវិល​នៅ​មន្ទីរ​រដ្ឋសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2015 ក+ ក-

​ភ្នំពេញ​៖ អាជ្ញាធរ​បាន​ប្រើ​កម្លាំង​រាប់រយ​នាក់ ​ក្នុងការ​ទប់ស្កាត់​រារាំង​ប្រជា​សហ គមន៍ និង​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ដែល​ព្យាយាម​ចូលទៅ​ជិត​មន្ទីរ​រដ្ឋ​ភា​ជាតិ កាលពី​ព្រឹក​មិញ​នេះ​ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំងនឹង​ការអនុម័ត​ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម ។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍ ជាច្រើន​នាក់​នៅ​ព្រឹក​ថ្ងៃទី​០៧​កក្កដា​នេះ បាន​ជួបជុំគ្នា​សារជាថ្មី ហែ​ក្បួន លើក​បដា ស្រែ​មេក្រូ តវ៉ា​ជំទាស់​នឺង​ច្បាប់​ស្តីពី​អង្គការ សមាគម និង​សហជីព ដែល​រដ្ឋសភា​នឹង​អនុម័ត​នៅ​ថ្ងៃទី​១១ កក្កដា​ខាងមុខ​។​ក្បួន​ដង្ហែ​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ​ត្រូវ អាជ្ញាធរ​សមត្ថកិច្ច​រារាំង​នៅ​រង្វង់​មូល​សម្តេច​សង្ឃ ជួន ណាត ក្បែរ​រដ្ឋសភាជាតិ​។​

សមត្ថកិច្ច​និយាយថា​ការជួប​ជុំគ្នា​នេះ ធ្វើឡើង​នាំអោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​មិនមាន​ការអនុញ្ញាត​ច្បាប់​ជួបជុំ​ជាមុន​។​ទោះបីជា​អាជ្ញាធរ រារាំង យ៉ាងណាក៏ដោយ ក៏​ក្រុមបាតុករ​នៅតែ​ជម្នះ ហែ​ក្បួន​តវ៉ា​ជា​បន្តបន្ទាប់ ក្នុងនោះ​មិនមាន​អំពើ ហឹ​ង្សា​រណា​មួយ​កើតឡើង​នោះទេ​។​ក្រុមបាតុករ​បាន​ផ្តើម រំសាយ​ហើយ​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ​៕
mnbh
mknu