រយៈពេល៥ថ្ងៃ គ.ជ.ប ប្រកាសតែងតាំងប្រធាន និងអនុប្រធាន លធ.ខប ៣៥រូប និងបញ្ចប់តំណែង១៩រូប
ភ្នំពេញ ៖ រយៈពេល៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីប្រកាសតែងតាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ចំនួន៣៥រូប ដើម្បីឱ្យចូលកាន់តំណែងថ្មីជំនួសប្រធាន និងអនុប្រធាន ដែលត្រូវបានបញ្ចប់មុខតំណែង នៅតាមបណ្តារាជធានី-ខេត្តចំនួន១៩។
ដោយឡែកប្រធាន និងអនុប្រធាន លធ.ខប ដែលត្រូវបានបញ្ចប់មុខតំណែង គ.ជ.ប បានសម្រេចចាត់តាំងធ្វើជាជំនួយការ គ.ជ.ប ឱ្យប្រចាំការនៅតាម លធ.ខបទាំងនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៕