រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការជួសជុលឡៅតឿក្នុងផ្សារអូរឫស្សីឡើងវិញ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ខ្លួននឹងជួសជុលសំណង់ឡៅតឿក្នុងផ្សារអូរឫស្សីឡើងវិញ បន្ទាប់ពីឡៅតឿនេះមានសភាពបែកប្រេះស្រាំ។
ក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើអាជីវករ ដែលកំពុងលក់ដូរនៅលើឡៅតឿ ក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅក្រៅផ្សារ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យ ដែលកើតមានឡើងជាយថាហេតុ៕