រដ្ឋបាលមន្ទីរសាធារណការខេត្តបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែ
ដោយ ៖ កូវ ប៊ុនហេង
ព្រះវិហារ ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានដឹកនាំកិច្ចប្រជុំលើកទី១២នៅសាលប្រជុំនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នេះ ដើម្បីឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តបន្តសម្រាប់ខែមករា ឆ្នាំ២០២០ ខាងមុខ។ កិច្ចប្រជុំនេះ បានផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរសម្រាប់ឆ្នាំ២០២០ និងអនុក្រឹត្យលេខ១៩១ស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែ ជូនមន្ត្រីជាប់កិច្ចសន្យា។
លោកប្រធានមន្ទីរ សំ លាងទ្រី បានថ្លែងអំណរអរគុណ ដល់មន្ត្រីសាធារណការ និងដឹកជញ្ជូន ក្រុង-ស្រុក -ខេត្ត នៃខេត្តព្រះវិហារ ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរក្នុងរយៈពេលមួយខែកន្លងមកនេះ រួមទាំងការងារជួសជុលថែទាំផ្លូវថ្នល់ ការផ្ដល់សេវាសាធារណ: ជូនប្រជាពលរដ្ឋ និងការផ្សព្វផ្សាយច្បាប់ចរាចរជាដើម ៕