ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌាមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ខណមកដល់ក្បែរនឹងវត្តភ្នំត្រូវបានពស់ថ្លាន់មួយក្បាលយ៉ាងធំវារឡើងចូលសងំលើម៉ូតូបង្កការភ្ញាក់ផ្អើលពេញតែផ្លូវតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨នឹង៣៥នាទីយប់ថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ៥១នៅចំណុចក្បែរនឹងវត្តភ្នំស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
តាមព័ត៍មានពីម្ចាស់កង់បីបានឲ្យដឹងថាមុនពេលកើតហេតុខ្លួនគាត់ជាអ្នករត់ម៉ូតូកង់បីកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខភ្នំពេញ1GT-0818 បើកបរតាមបណ្តោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូងខណពេលដែលគាត់ទើបចេញមកពីហូបបាយរួចក៏បើកម៉ូតូមកដល់ក្បែរនឹងវត្តភ្នំបានប្រទះឃើញមានពស់ថ្លាន់មួយក្បាលដ៏ធំនឹងមានប្រវែងវែងប្រហែលជា៣ម៉ែត្រកន្លះវារកាត់ផ្លូវពេលភ្លាមៗនោះគាត់ឈប់ម៉ូតូដើម្បីឲ្យពស់ថ្លាន់វារទៅផុតក៏ប៉ុន្តែពស់ថ្លាន់នោះបែជាវារឡើងម៉ូតូកង់បីហើយលូនចូលក្នុងចង្កូតសង្ងំជាងមួយម៉ោងធ្វើអោយម្ចាស់និងអ្នកធ្វើដំណើរតាមដងផ្លូវគាត់នាំគ្នាចោមរោមមើលនឹងនាំគ្នាទាញយកសត្វពស់ចេញក៏ប៉ុន្តែពស់ថ្លាន់នោះអត់ព្រមចេញសោះរយះពេលជិតមួយម៉ោងទើបយកចេញបានតែម្តង។
ក្រោយពេលកើតហេតុបុរសជាអ្នករត់ម៉ូតូកង់បី គាត់បានយកពស់ថ្លាន់នោះទៅលែងនៅឯវត្តភ្នំវិញផងដែរ៕