បញ្ជូន​ឪពុក​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2015 ក+ ក-

បន្ទាយមានជ័យ​៖ បុរស​អាយុ​៣៧​ឆ្នាំ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៧ ខែកក្កដា នៅ​ភូមិ​ភ្នំ​លៀប​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ តាម​ពាក្យបណ្តឹង​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ដែល​ត្រូវជា​កូនបង្កើត​របស់ខ្លួន​ជាមួយ​ប្រពន្ធ​មុន​។​

​តាម​កំណត់ហេតុ​របស់​ប៉ូលីស​បាន​ឲ្យ​ដឹងថា បុរស​ត្រូវ​ចោទ​មានឈ្មោះ រឹត ម៉ៅ អាយុ​៣៧​ឆ្នាំ (​ប្រពន្ធ​ទី​១​ស្លាប់​) ចំណែក​កូនស្រី​រងគ្រោះ​មាន​អាយុ ១៧​ឆ្នាំ​ដែល​ត្រូវ​បុរស​រូបនេះ​ចាប់រំលោភ គឺជា​កូនបង្កើត​របស់​ជន​ត្រូវ​ចោទ​ជាមួយ​ប្រពន្ធ​ទី​១​។​

នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ឪពុក​នាង បាន​ចាប់រំលោភ​តាំងពី​អាយុ​១៣​ឆ្នាំ​មកម្ល៉េះ ដែលមាន​រយៈពេល​៤​ឆ្នាំ​មកហើយ គិត​ចាប់តាំងពី​ម្តាយបង្កើត​នាង​ស្លាប់ចោល ។ ពេល​ចាប់​នាង​រំលោភ​រួច គឺ​ឪពុក​នាង​បាន​គំរាម​មិន​ឲ្យ​ប្រាប់​អ្នកណា​នោះទេ​។ ចៃដន្យ នៅ​ថ្ងៃកើតហេតុ ពេល​កំពុង​ធ្វើ​សកម្មភាព​ចាប់រំលោភ​នោះ ក៏ត្រូវ​ម្តាយចុង​នាង​មក​ទាន់ ក៏​ប្តឹង​កម្លាំង​រាជ​អាវុធហត្ថ​ចាប់ខ្លួន​តែម្តង​។​

​នគរបាល​យុត្តិធម៌​ស្រុក​ព្រះនេត្រព្រះ​បាន​បញ្ជាក់ថា នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់ ដោយ​ផ្អែក​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ដែល​បាន​សារភាពថា ពិតជា​បាន​ចាប់រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន​មែន គឺ​កាលពី​ឆ្នាំទៅ​រំលោភ​បាន​ម្ដង ហើយ​ឆ្នាំនេះ រំលោភ​បាន​ម្ដងទៀត​៕ដោយ៖សុភាព

 

 

bhnml

mnjuh