អូស្ត្រាលី ៖ ក្រុមមន្ត្រីអូស្ត្រាលីបាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមពន្លត់អគ្គិភ័យ២នាក់បានស្លាប់ និង៣នាក់ទៀតបានរងរបួសនៅពេលដែលរថយន្តរបស់ពួកគេបានបុកនឹងដើមឈើនៅពេលដែលពួកគេប្រយុទ្ធនឹងភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបាននៅក្នុងរដ្ឋញូវសៅវែល។
ក្រុមអ្នកពន្លត់អគ្គិភ័យបាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលរថយន្តបានបុកដើមឈើបន្ទាប់មកក្រឡាប់លើដងផ្លូវក្នុងកំឡុងពេលប្រតិបត្តិការមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅឯតំបន់ Buxton ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងស៊ីដនី។
នាយករដ្ឋមន្ត្រីលោក Scott Morrison បានចូលរួមគោរពវិញ្ញាណក្ខន្ធដល់ក្រុមពន្លត់អគ្គិភ័យដោយនិយាយថា ការលះបង់របស់ពួកគេនឹងត្រូវចងចាំជានិច្ច។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពួកគេបានការពារសហគមន៍របស់ពួកគេយ៉ាងក្លាហានជាមួយនឹងស្មារតីដែលមិនចេះរីងស្ងួតនិងការលះបង់យ៉ាងខ្លាំងក្នុងចំណោមប្រជាជនអូស្ត្រាលី៕