សួនច្បារក្ដាន់២នឹងប្រែក្លាយជារង្វង់មូល ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី១៩ ខែធ្នូ ភាគីពាក់ព័ន្ធបានឯកភាព កែសម្រួលលំហូរចរាចរណ៍នៅចំណុចប្រសព្វកា្តន់ពីរឡើងវិញតាមរយៈ ការធ្វើជារង្វង់មូល ដំឡើងភ្លើងស្តុបឲ្យមានភាពស៊ីសង្វាក់គ្នា និងពង្រីកទទឹងផ្លូវប្រវែង៣ម៉ែត្រកន្លះបន្ថែមទៀតពី មុខទីស្តីការគណៈរដ្ឋមន្រ្តីដល់ដល់ស្ពានអាកាសតិចណូ ដើម្បីរំដោះការកកស្ទះចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។
តាមរយៈការសិក្សាជាលក្ខណៈវិទ្យាសាស្រ្តរបស់ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជាបានបង្ហាញថា ក្នុងមួយថ្ងៃៗមានយានយន្តប្រមាណជាង៥ម៉ឺន៣ពាន់គ្រឿងបានឆ្លងកាត់នៅលើផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចប្រសព្វក្តាន់២ ខណៈយានយន្តជាង៥ម៉ឺនគ្រឿងទៀតបានចេញដំណើរពីផ្លូវបឹងកក់ ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ដែលធ្វើឲ្យចំណុចនេះ ប្រឈមការកកស្ទះជាប្រចាំស្ទើរពេញមួយថ្ងៃ៕