ខេត្តចំនួន៥នឹងមានធាតុអាកាសចុះត្រជាក់ដល់១៧អង្សាសេចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែធ្នូ
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តី ជូនដដំណឹងស្តីពីស្ថានភាពអាកាសនៅក្នុងប្រទេសកម្ពុជា ដោយបញ្ជាក់ថា ដោយសារឥទ្ធិពល នៃជ្រលងសម្ពាធខ្ពស់ខ្សោយ ធ្វើឲ្យស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ដល់២៩ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តចំនួន៥ ធាតុអាកាសនឹងចុះត្រជាក់ដល់១៧អង្សាសេ ខណៈខេត្តដទៃផ្សេងទៀត នឹងចុះត្រជាក់ដល់២០អង្សាសេ។
ក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងដូច្នេះថា៖