កិច្ច​ប្រជុំ​នៃគណៈ កម្មការវាយតម្លៃអង្គភាពផ្តល់សេវាគំរូក្នុងវស័យបរិស្ថាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2019 ក+ ក-

ភ្នំពេញ ៖ នៅទីស្តីការក្រសួងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈ កម្មការវាយតម្លៃអង្គភាពផ្តល់សេវាគំរូក្នុងវស័យបរិស្ថានបាន បើកកិច្ចប្រជុំស្តីពី (បូកសរុបការងារការប្រឡងប្រណាំងគំរូ និងរៀបចំទិសដៅអនុវត្តន៍បន្ត) ដែលមានការចូលរួមពីលោក លោកស្រីនាយកដ្ឋានចំណុះទីស្តីការក្រសួង ផែនមន្ទីរ បរិស្ថាន រាជធានី ខេត្ត ផែនតំបន់ការពារធម្មជាតិ ផែនសហគមន៍តំបន់ការពារធម្មជាតិនិងលេខាធិការដ្ឋានរបស់ឝ.វ.ប ជា ច្រើនរូបចូលរួម។

លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ក្រុមការងារវាយតម្លៃអង្គភាពគំរូក្នុងវិស័យបរិស្ថាន នៃផែននីមួយៗ រួមមាន ក្រុមការងារវាយតម្លៃអង្គភាពនាយកដ្ឋានចំណុះទីស្តីការក្រសួងបរិស្ថាន ក្រុម ការងារវាយតម្លៃ អង្គភាព មន្ទីរបរិស្ថានរាជធានី-ខេត្ត ក្រុម ការងារវាយតម្លៃអង្គភាពតំបន់ការពារធម្មជាតិ និងក្រុមការងារវាយតម្លៃ អង្គភាពសហគមន៍តំបន់ការពារ ធម្មជាតិ បានអនុវត្តសកម្មភាពទៅតាមគោលការណ៍ នីតិវិធី និងផែនការ របស់ខ្លួនដោយសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាព។ ប៉ុន្តែបើទោះបីជាលទ្ធផលសម្រេចបានជោគជ័យយ៉ាងណាក៏ដោយ ការងារនេះក៏មានជួបនូវបញ្ហា ប្រឈមមួយចំនួនដែលទាមទារឱ្យមានការត្រួតពិនិត្យឡើងវិញ ទៅលើចំណុចល្អ និងចំណុចដែលត្រូវធ្វើឱ្យប្រសើរឡើង ដំណោះស្រាយ និងជាមេរៀន ពិសោធន៍សម្រាប់ការអនុវត្តនាពេលខាងមុខ។

លោកបន្តថា ដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួង និងមានការចូលរួមពីអង្គភាពក្រោមឱវាទក្រសួង មន្រ្តី ជំនាញ ស្នើសុំគោលការណ៍ទៅឯកឧត្តមរដ្ឋមន្រ្តីរៀបចំជាអនុក្រឹត្យ ការប្រព្រឹត្តទៅរបស់អង្គភាពប្រឡងប្រណាំងសេវាសាធារៈគំរូក្នុងវិស័យបរិស្ថាន និត្តវិធី និងថវិការ ឆ្ពោះទៅអនុវត្តការងារ នេះ ក្នុងក្របខណ្ឌជាតិសម្រាប់ឆ្នាំ២០២០។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងឆ្លុះបញ្ចាំងការអនុវត្តការងាររបស់អនុគណៈកម្មការ វាយតម្លៃអង្គភាពផ្តល់សេវា សាធារណៈគំរូ ក្នុងវិស័យបរិស្ថាន ព្រមទាំងពិភាក្សាដោះស្រាយនូវបញ្ហាប្រឈមកន្លងមក និងដើម្បីពិភាក្សា ស្វែងរកធាតុចូល និងទិសដៅការងារសម្រាប់ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថានឆ្នាំ២០២០៕