លោក សេង លៀង មេព្រៃឈើស្រុកឆែប ថា អ្នកដឹកឈើខុសច្បាប់ មិនមានទោសដូចអ្នកកាប់ចេញពីព្រៃនោះទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2019 ក+ ក-

ខេត្តព្រះវិហារ ៖ តាមសេចក្តីរាយចេញពីស្រុកឆែប បានឲ្យដឹងថានៅវេលាម៉ោងប្រមាណ ១៖២៥នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នេះ កំលាំងរដ្ឋបាលព្រៃឈើ ស្រុកឆែប បានសហកាជាមួយកំលាំងបរិស្ថានស្រុក និងកំលាំងកងរាជអាវុធហត្ថស្រុកឆែប ផងនោះ បានចុះទៅបង្ក្រាបរថយន្តដែលដឹកឈើខុសច្បាប់នៅចំនុច U.T.M.54.66.02-1525887 ស្ថិតក្នុងភូមិសាស្ត្រភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។
បើតាមសេចក្តីរាយការបានបញ្ជាក់ថា ក្នុងករណីចុះប្រតិបត្តិការបស់សមត្ថកិច្ចស្រុកឆែប នៅក្នុងថ្ងៃនោះ គឺសមត្ថកិច្ចជំនាញទទួលបាននូវបទបញ្ជារបស់លោក សុខ សាន្តតារា អភិបាលស្រុកឆែប ដោយផ្ទាល់តែម្តង ហើយក្នុងកាចុះបង្ក្រាបទៅលើរថយន្តនោះទៀតសោត បើតាមសេចក្តីរាយការណ៏ពីសមត្ថកិច្ចជំនាញថា សមត្ថកិច្ចរបស់ខ្លួន ធ្វើកាបង្ក្រាបបានរថយន្តកូរ៉េដឹកឈើខុសច្បាប់បានចំនួន១គ្រឿង ដែលពាក់ស្លាកលេខ កំពង់ចាម .៣A.5886 ដែលផ្ទុកឈើប្រភេទឈើក្តាប្រភេទឈើលេខ២ រហូតដល់ទៅ១៧៥សន្លឹក ដែលស្មើនឹង ៣.៥ម៉ែត្រគូប ក្នុងនោះក៏មានឈើអារប្រភេទឈើកកោះ ដែលជាប្រភេទឈើលេខ១ ចំនួន១៨សន្លឹក ដែលស្មើនឹង 0,792ម៉ែត្រគូបផងដែរ។
បច្ចុប្បន្នទាំងឈើទាំងរថយន្តខាងលើ បើតាមសេចក្តីរាយការណ៏ពីសមត្ថកិច្ចនៅស្រុកឆែបបានអោយដឹងថា ត្រូវបានសមត្ថកិច្ចរបស់ខ្លួនយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកឆែបយកទៅរក្សាទុកហើយ។
ក៏ប៉ុន្តែជុំវិញនឹងកាបង្ក្រាបលើករណីរថយន្តដឹកឈើខុសច្បាប់ខាងលើនោះ ត្រូវបានក្រុមប្រជាពលរដ្ឋ ក៏ដូចជាមជ្ឃដ្ឋានមួយចំនួន
បានលើកឡើងថា ចុះហេតុអ្វីបានសមត្ថកិច្ចជំនាញ ជាពិសេសលោក សុខ សាន្តតារា អភិបាលស្រុកឆែប ថ្លើមធំពាសមេឃ ហ៊ានដោះលែងម្ចាស់រថយន្ត ដែលជាឩក្រិដ្ឋកម្មព្រៃឈើ អោយនៅក្រៅពីសំណាញ់ច្បាប់យ៉ាងដូច្នេះ ? បើលោក សុខ សាន្តតារា បំរុងដោះលែងជនល្មើសដែលជាម្ចាស់រថយន្តដដែលនោះ ចុះហេតុអីចាំបាច់យកម្ចាស់រថយន្តខាងលើ មកឲ្យអ្នកកាសែតថតផ្សាយពញរោងព្រាត ឬក៏ជាកសំដែងសៀកថ្ពិនភ្នែកសម្រាប់បង្អួតថ្នាក់ដឹកនាំថ្នាក់លើ ដើម្បីយកស្នាដៃ។

ពាក់ពន្ធ័នឹងកាលើកឡើងរបស់ក្រុមប្រជាពលរដ្ឋលើបញ្ហាខាងលើនេះ លោក សុខ សាន្តតារា អភិបាលស្រុកឆែប បានឆ្លើយថា លោកមិនបានដឹងនោះទេ ដោយលោករុញអោយអ្នកសារពត៏មាន សួរទៅលោក សេង លៀង នាយផ្នែករដ្ឋបាលព្រៃឈើឆែប វិញ។ដោយឡែកលោក សេង លៀង នាយផ្នែករដ្ឋបាលព្រៃឈើឆែប បានប្រាបអ្នកសារពត៏មាននៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នេះថា ចំពោះម្ចាស់រថយន្តដែលជាអ្នកដឹកជញ្ជូនឈើនោះ គឺច្បាប់គេមិនតម្រូវអោយធ្វើកាឃាត់ខ្លួននោះទេ ដោយគ្រាន់តែអោយធ្វើកិច្ចសន្យាផ្តិតមេដៃ និងពិន័យអន្ករកាលប៉ុណ្ណោះ គឺមិនមានទោសដូចជាអ្នកកាប់ចេញពីក្នុងព្រៃនោះឡើយ៕ ដោយ ៖ ក.ប៊ុនហេង