ភ្នំពេញ ៖ ជនបង្កដែលបើករថយន្តបុកសិស្សសាលា២នាក់ បណ្តាលឲ្យស្លាប់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នោះ បានហើយ ខណៈជនបង្កឈ្មោះ សូត្រ អាយុប្រមាណ៣៨-៣៩ឆ្នាំ ម្ចាស់រថយន្តឈ្មោះ សុខ នៅ អាយុប្រមាណ៦០ឆ្នាំ។ ចំណែករថយន្តម៉ាក Highlander ពាក់ស្លាកលេខ 2AG-7942 ពណ៌ទឹកប្រាក់។
ទន្ទឹមនោះអ្នកបើកបររថយន្តម៉ាក AUDI ត្រូវបានសមត្ថកិច្ចឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ ព្រោះតាមការស្រាវជ្រាវមិនពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ។
សូមបញ្ជាក់ថា យុវតីចំនួន ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុកពេញទំហឹង ស្របពេលដែលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស ហើយបន្ទាប់ពីបង្កហេតុរួច ជនបង្កបានបើករថយន្តគេចខ្លួន ដើម្បីរំដោះខ្លួនឲ្យរួចផុតពីការទទួលខុសត្រូវ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨៕