ខេត្តព្រះសីហនុ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង វេលាម៉ោង៩:៤៥ព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២០នេះ នៅលើវិថីផែ កែងរ៉ារទេះភ្លើង(P4) សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង ដោយរថយន្តស្ទូច ១គ្រឿងម៉ាក TADANO ពណ៌លឿង គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីកើតឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណោត រថយន្តដាច់ហ្រ្វាំងបានជ្រុលទៅបុកនឹងរថយន្ត ២គ្រឿង ម៉ូតូ ២គ្រឿង ៖
១.រថយន្តម៉ាក HYUNDAI STAREX ពណ៌ស ផ្លាកលេខ ព្រះសីហនុ2A-5731 ឈប់ចត ម្ចាស់មិនទាន់ស្គាល់អត្តសញ្ញាណ ។
២.រថយន្តម៉ាក CAMERY ពណ៌ប្រាក់ ផ្លាកលេខ ភ្នំពេញ2AB-6643 អ្នកបើកបរឈ្មោះ ឃឹម រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ស្រុកស្រែអំបិល ខេត្តកោះកុង ។
៣.ម៉ូតូម៉ាក YAMAHA ពណ៌ ស គ្មានផ្លាកលេខ អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស ។
៤.ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ1B-5082 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ រួមដំណើរមនុស្សម្នាក់ឈ្មោះ នាក់ សុភា ភេទស្រី អាយុ ៦០ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់( ស្រី ១នាក់ ) រងរបួសមនុស្ស ១នាក់ ៖
១.ឈ្មោះ នាក់ សុភា ភេទស្រី អ្នករួមដំណើរនៅលើម៉ូតូ HONDA C125 ស្លាប់នៅនឹងកន្លែងកើតហេតុ ។
២.អ្នកបើកបរម៉ូតូ HONDA C125 មិនស្គាល់អត្តសញ្ញាណ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
៣.អ្នកបើកបរម៉ូតូ YAMAHA មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសស្រាល បានដឹកទៅព្យាបាលនៅគ្លីនិកមិត្តភាពឃ្លាំងលើ ។
ចំណែកអ្នកបើកបររថយន្តបង្ក រត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ។វត្ថុតាង រថយន្ត៣គ្រឿង និង ម៉ូតូ ២គ្រឿង សមត្ថកិច្ចជំនាញ យកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕