ម្ចាស់សិប្បកម្មផលិតផលខ្មែរអំពាវនាវឲ្យពលរដ្ឋចូលរួមទិញផលិតផលខ្មែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 January, 2020 ក+ ក-

ភ្នំពេញ ៖ ម្ចាស់សិប្បកម្ម អ្នកកែច្នៃផលិតផលខ្មែរ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមទិញផលិតផល ស្នាដៃរបស់ខ្មែរ ប្រយោជន៏ដើម្បីជួយបង្កើតការងារ និងលើកកំពស់សេដ្ឋកិច្ចកសិករ និងសេដ្ឋកិច្ចជាតិ។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបង្កើតឲ្យការតាំងពិរពរណ៏ ភូមិមួយផលិតផល និងយុទ្ធនាការទិញផលិតផលខ្មែរ នៅតាមបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមបំផុសប្រជាពលរដ្ឋចូលរួមទិញផលិតផលកសិផលរបស់ខ្មែរ ស្នាដៃរបស់ខ្មែរ ឲ្យកាន់តែផុសផុលថែមទៀត។ ម្ចាស់សិប្បកម្ម ចំរាញ់ប្រេងល្ងរ ប្រេងដូង និងសណ្តែកផ្កាយ លោក ម៉ៅ ច័ន្ទតារា បានបញ្ជាក់ថា សិប្បកម្មរបស់លោកផលិតជាលក្ខណៈគ្រួសារ និងប្រើប្រាស់ម៉ាស៊ីនខ្លះ ដើម្បីចំរាញ់យកប្រេងទាំងនោះ។ គាត់ប្រមូលទិញកសិកផលពីកសិករ ដូចជាដូង ល្ងរ សណ្តែកផ្កាយ ជាច្រើនយកចំរាញ់ជាប្រេង ដាក់លក់នៅលើទីផ្សារ។

តំណាងសិប្បកម្មផលិតនំសញ្ញាត្បួងពេជ្រ លោក ជីម លឹមហ៊ាន បានឲ្យដឹងថា ផលិតផលនំរបស់លោកផលិតដើម្បីបំរើសេចក្តីត្រូវការនៅក្នុងស្រុក ដែល ប្រើប្រាស់វត្ថុធាតុដើមរបស់កសិករខ្មែរ។ ប៉ុន្តែផលិតផលរបស់លោក នៅមិន ទាន់មានទីផ្សារទូលំទូលាយនៅឡើយ។

ទោះយ៉ាងណាក៏ដោយ សិប្បកម្មរបស់ខែ្មរជាច្រើនជួបបញ្ហាប្រឈមជាច្រើន ក្នុងនោះដូចជាបញ្ហាមិនសូវមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ បញ្ហាប្រជាពលរដ្ឋមិនសូវស្គាល់ផលិតរបស់ខ្លួន និងបញ្ហាខ្វះខាតទុនក្នុងការពង្រីក និងធ្វើឲ្យមាននិរន្តភាព។
គួរបញ្ជាក់ដែរថា កាលពីសប្តាហ៏មុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការជា ផ្លូវការផ្សារគំរូព្រំដែនជាលើកដំបូង នៅស្រុកមេមត់ ខេត្តត្បួងឃ្មុំ ក្រោយចំណាយថវិកាសាងសង់ជាង២លានដុល្លារអាមេរិក។ ផ្សារគំរូព្រំដែននេះ នឹងជួយផ្តល់ព័ត៌មានស្តីពីតម្លៃកសិផលរបស់កសិករកម្ពុជា និងការដោះដូរពាណិជ្ជកម្មកសិផលរបស់កសិករកាន់តែមានទីផ្សារ។ សម្តេចតេជោ អះអាងថា កម្ពុជា នឹងសាងសង់ផ្សារគំរូចំនួនពីរកន្លែងផ្សេងទៀតនៅ ខេត្តកំពត និងខេត្ត ស្វាយរៀង ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជាផ្ទាល់តែម្តង៕