រដ្ឋសភាបិទបញ្ចប់សម័យប្រជុំលើក ទី៣ នីតិកាលទី៦ ក្រោយអនុម័ត សេចក្តីព្រាងច្បាប់បានចំនួន២០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2020 ក+ ក-

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២នេះ បានចេញសេចក្តីជូនដំណឹងមួយស្តីពីបិទបញ្ចប់សម័យប្រជុំលើកទី៣ នីតិកាលទី៦ បន្ទាប់ពីបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន២០ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ មានរយៈពេល៣ខែ ដោយបានចាប់ផ្តើមដំណើរការនៅថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៩ មកដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។ ក្នុងរយៈពេលនេះ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់បានចំនួន២០ ហើយថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភាក៏បានចុះមូលដ្ឋានសួរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ព្រមទាំងបានបំពេញការងារការទូតសភា ដើម្បីបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាច្រើនទៀតផង៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋសភា៖