អ៊ីរ៉ង ៖ ទឹកប្រាក់ចំនួន៨០លានដុល្លារត្រូវបានគេរាយការណ៍ថា ដាក់ជារង្វាន់សម្រាប់ក្បាលរបស់លោក Donald Trump បន្ទាប់ពីការធ្វើឃាតលោកឧត្តមសេនីយ៍ Qasem Soleimani។ សេចក្តីប្រកាសដ៏រំជួលចិត្តនេះត្រូវបានផ្សាយផ្ទាល់នៅពេលដែលប្រជាជនអ៊ីរ៉ង់រាប់លាននាក់បានដើរដង្ហែតាមដងផ្លូវសម្រាប់ពិធីបុណ្យសពរបស់លោក Soleimani។
អ្នករៀបចំពិធីបុណ្យសពបាននិយាយថា “ប្រទេសអ៊ីរ៉ង់មានប្រជាជន៨០លាននាក់។ ដោយផ្អែកលើប្រជាជនអ៊ីរ៉ង់ យើងចង់រៃអង្គាសប្រាក់ចំនួន៨០លានដុល្លារដើម្បីធ្វើជារង្វាន់សម្រាប់អ្នកដែលអាចកាត់ក្បាលលោកប្រធានាធិបតី Trump បាន”។
ប្រទេសអ៊ីរ៉ង់ក៏បានគំរាមវាយប្រហារសេតវិមានផងដែរ ដោយចាត់ទុកលោក Trump ថា ជាភេរវករបន្ទាប់ពីគាត់បានប្តេជ្ញាបន្តវាយប្រហារគោលដៅចំនួន៥២កន្លែងទៀតនៅក្នុងសាធារណរដ្ឋឥស្លាមមួយនេះ៕