ក្រសួងពាណិជ្ជកម្ម៖ តម្លៃប្រេងអាចមានការប្រែប្រួល មិនអាចព្យាករណ៍បាន
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៩ មករានេះថា យោងទៅលើស្ថានភាពទីផ្សារអន្តរជាតិបច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈអាចមានការប្រែប្រួលមិនអាចព្យាករណ៍បានឡើយ។
ក្រសួងបន្តថា ទោះបីជាមានការកើនឡើងតម្លៃប្រេងឥន្ធនៈក្តី ក្រសួងនឹងគណនាតម្លៃប្រេងទៅតាមប្រកាសរបស់អន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល នូវតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទៅតាមតម្លៃទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១៥ថ្ងៃម្តង ដូចអ្វីដែលបានឯកភាពគ្នាអនុវត្តកន្លងមក៕