ដោយ ប៉ែន សុផល
កំពង់ចាម ៖ ក្រោយកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្តបានបញ្ចប់ លោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នឹងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យសកម្មភាពបំពេញការងាររបស់មន្រ្តី នៃអង្គភាព ច្រកចេញចូលតែមួយ ទីចាត់ការផែនការវិនិយោគ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្តកំពង់ចាម។
ខណៈពេលនៃកាអញ្ជើញចុះពិនិត្យការងារដោយផ្ទាល់ លោក អ៊ុន ចាន់ដា ក្នុងនាមគណៈអភិបាលខេត្ត លោកមានកាកោតសសើរដល់មន្រី្តយើង ដែលបានខិតខំធ្វើការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ នឹងបានរៀបចំតុបតែងកន្លែងធ្វើការប្រកបទៅដោយផាសុខភាព នឹងមានសោភ័ណភាពស្រស់បំព្រង។
ទន្ទឹមនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់មន្ត្រីយើងទាំងអស់ឲ្យបន្តខិតខំប្រឹងប្រែងបំពេញការងារទៅតាមជំនាញរៀងៗខ្លួន សំដៅធ្វើយ៉ាងណាឲ្យកិច្ចការងារបម្រើសេវាសាធារណៈជូនជាពលរដ្ឋទទួលបានលត្ថផលល្អប្រសើរបន្ថែមទៀត៕