អាមេរិក ៖ មាត្រានៃការចោទប្រកាន់ប្តឹងទម្លាក់លោកប្រធានាធិបតី Donald Trump ពីបទរំលោភអំណាច និងការរាំងស្ទះដល់សភាត្រូវបានបញ្ជូនទៅកាន់ព្រឹទ្ធសភាហើយកាលពីថ្ងៃពុធមុនការជំនុំជម្រះក្តីជាប្រវត្តិសាស្ត្រមួយដែលគំរាមដកមេដឹកនាំអាមេរិករូបនេះចេញពីតំណែង។

Clerk of the House Cheryl Johnson, left, and House Sergeant at Arms Paul Irving pass through Statuary Hall at the Capitol to deliver the articles of impeachment against President Donald Trump to the Senate, on Capitol Hill in Washington, Wednesday, Jan. 15, 2020. Following are impeachment managers, House Intelligence Committee Chairman Adam Schiff, D-Calif., left, and House Judiciary Committee Chairman Jerrold Nadler, D-N.Y., and other managers Rep. Hakeem Jeffries, D-N.Y., Rep. Sylvia Garcia, D-Texas, Rep. Val Demings, D-Fla., Rep. Zoe Lofgren, D-Calif., and Rep. Jason Crow, D-Colo. (AP Photo/J. Scott Applewhite)
មេដឹកនាំព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋលោក Mitch McConnell បានប្រកាសថា មាត្រាទាំងនេះនឹងត្រូវអានជាផ្លូវការដល់អង្គជំនុំជម្រះនៅរសៀលថ្ងៃព្រហស្បតិ៍បន្ទាប់ពីនោះ ប្រធានតុលាការកំពូលលោក John Roberts នឹងស្បថចូលកាន់តំណែងជាប្រធានសវនាការ។ ក្រោយមកទៀត សមាជិកព្រឹទ្ធសភានឹងត្រូវស្បថចូលធ្វើជាចៅក្រមនៅថ្ងៃព្រហស្បតិ៍ហើយការត្រៀមរៀបចំនឹងធ្វើឡើងសម្រាប់សវនាការដែលនឹងបើកនៅថ្ងៃអង្គារទី២១ខែមករា។
លោក McConnell បាននិយាយថា “នេះគឺជាពេលវេលាដ៏លំបាកមួយសម្រាប់ប្រទេសរបស់យើងប៉ុន្តែនេះជាពេលវេលាជាក់លាក់សម្រាប់អ្នកបង្កើតព្រឹទ្ធសភា”។ លោកបន្តថា “ខ្ញុំមានទំនុកចិត្តថា ស្ថាប័ននេះអាចយកឈ្នះលើភាពបក្ខពួកនិយមហើយបម្រើផលប្រយោជន៍ល្អក្នុងរយៈពេលវែងសម្រាប់ជាតិរបស់យើង។ យើងអាចធ្វើរឿងនេះបានហើយយើងត្រូវតែធ្វើ”។
មាត្រាពីរនៃការចោទប្រកាន់ដែលមួយចោទប្រកាន់ពីបទរំលោភអំណាចនិងមួយទៀតពីបទរារាំងការស៊ើបអង្កេតរបស់សភាត្រូវបានបញ្ជូននៅក្នុងសឺមីពណ៌ខៀវនៅក្នុងក្បួនរបស់អ្នកគ្រប់គ្រងសភាដែលទើបត្រូវបានតែងតាំង។ ពួកគេគឺជាអ្នកប្រជាធិបតេយ្យចំនួន៧រូបដែលនឹងធ្វើការចោទប្រកាន់ប្រឆាំងប្រធានាធិបតី។
ប្រធានសភាគណបក្សប្រជាធិបតេយ្យលោកស្រី Nancy Pelosi បាននិយាយនៅពេលលោកស្រីចុះហត្ថលេខាលើមាត្រានេះថា “គួរឲ្យសោកស្តាយណាស់សម្រាប់ប្រទេសរបស់យើងដែលសកម្មភាពរបស់ប្រធានាធិបតីបានធ្វើឲ្យអន្តរាយដល់សន្តិសុខជាតិរបស់យើង, រំលោភលើពាក្យសម្បថចូលកាន់តំណែងរបស់គាត់និងធ្វើឲ្យអន្តរាយដល់សន្តិសុខនៃការបោះឆ្នោតរបស់យើងដែលបាននាំយើងមកដល់កន្លែងនេះ”។
គួរបញ្ជាក់ជាថ្មីថា លោក Trump នឹងក្លាយជាប្រធានាធិបតីទី៣ក្នុងប្រវត្តិសាស្ត្រអាមេរិកដែលត្រូវជំនុំជម្រះក្តីហើយប្រឈមនឹងការដកចេញពីតំណែង៕