ខេត្តកំពង់ចាម ៖ ស្រីរងគ្រោះម្នាក់ត្រូវម្តាយមីងបង្កើតរបស់ខ្លួនប្រទះឃើញដេកស្លាប់ដោយមានឈាមពេញរាងកាយ កប់ក្នុងស្លឹកស្វាយចន្ទីរក្នុង ខណះ មីងនិងក្មួយជិះម៉ូតូទៅប្រមូលស្លឹកស្វាយចន្ទីរ។
ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០វេលាម៉ោង១៦ និង៣០នាទី គរបាលបានទទួលព័ត៌មានពីឈ្មោះ ឃួន ឃឿន ភេទស្រី អាយុ៤៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិដូនទ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាអ្នកប្រមូលស្លឹកស្វាយចន្ទីនៅចំណុចភ្នំក្រហម ស្ថិតនៅភូមិតាម៉ៅ ឃុំស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរាយការណ៍ឲ្យដឹងថាក្មួយស្រីរបស់គាត់ត្រូវគេប្លន់សំលាប់យកម៉ូតូនៅកន្លែងកើតហេតុ។
ម្តាយមីងស្រីរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង៦ និង៣០នាទី ខ្លួននិងក្មួយស្រីរបស់ខ្លួនឈ្មោះ គាន យ៉េន អាយុ ២៧ឆ្នាំបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាC១២៥សេរី ២០១០ ពណ៌ខ្មៅមិនចាំស្លាកលេខ ចេញពីភូមិដូនទ ឃុំសូភាស ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម មកចំការស្វាយចន្ទីនៅចំណុចភ្នំក្រហម ស្ថិតនៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម(កន្លែងកើតហេតុ)ហើយក៏ប្រមូលស្លឹកស្វាយចន្ទីរនៅចំការរៀងៗខ្លួនគឺក្មួយស្រីនៅប្រមូលស្លឹកស្វាយចន្ទីនៅចំការរបស់នាង។ ចំណែកខ្លួនគាត់ជាម្តាយមីងបានទៅចំការស្វាយចន្ទីរបស់ខ្លួនដែលជាប់និងព្រំប្រទល់និងចំការស្វាយចន្ទីរក្មួយស្រីចំងាយប្រមាណ៣០០ម ។ រហូតដល់វេលាម៉ោង១១ថ្ងៃដដែលអ្នកស្រីក៏បានដើរមកចំការស្វាយចន្ទីរបស់ក្មួយស្រីខ្លួនដើម្បីហៅក្មួយស្រីទៅផ្ទះ តែមិនឃើញក្មួយស្រី ខ្លួនក៏ស្រែកហៅ តែមិនឮក្មួយឆ្លើយសោះ គាត់ក៏ដើរត្រឡប់មកចំការរបស់ខ្លួនប្រមូលស្លឹកស្វាយចន្ទីរបន្តទៀត។ លុះរហូតដល់ម៉ោង១៤រសៀល ខ្លួនគាត់ក៏ដើរមកចំការរបស់ក្មួយស្រីម្តងទៀត ក៏មិនឃើញក្មួយស្រី ខ្លួនក៏ដើរកក្មួយនៅក្នុងចំការស្វាយចន្ទីរបស់ក្មួយស្រី ក៏ឃើញឈាមដក់លើដី ខ្លួនក៏ឃើញក្មួយស្រីកំពុងដេកស្លាប់ក្នុងចំការស្វាយចន្ទីរបស់ក្មួយស្រី ដោយត្រូវបានគេ យកស្លឹកស្វាយចន្ទីគ្របពីលើ ។
ប៉ូលិសបានអោយដឹងថាបន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ រកអត្តសញ្ញាណជនសង្សយ័និងកសាងសំណុំរឿងតាមនីតវិធី៕