ទីភ្នាក់ងារ​សុខភាព​អាមេរិក ៖ អ្នក​ឆ្លង​វីរុស​ផ្លូវដង្ហើម​ថ្មី​កើន​ដល់​៥​ករណី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 January, 2020 ក+ ក-

អាមេរិក ៖ អាជ្ញាធរ​សុខាភិបាល​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ (២៦ មករា​) ថា​បច្ចុប្បន្ន​មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ៥ ករណី​នៅ​សហរដ្ឋអាមេរិក​និង​មាន​ករណី​ជាច្រើន​ទៀត​ត្រូវបាន​គេ​រំពឹងទុក​។​ នេះ​បើ​យោងតាម​ប្រភពពី CAN ។​

​លោកស្រី Nancy Messonnier ប្រធាន​ផ្នែក​ជំងឺ​ផ្លូវដង្ហើម​នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​ការពារ​ជំងឺ​បាន​និយាយថា​នុស្ស​សរុប ៥​នាក់​ដែល​ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុក​វីរុស​ផ្លូវដង្ហើម​ថ្មី Coronavirus (2019-nCoV) ហើយ​ពួកគេ​ទាំងនោះ​សុទ្ធតែ​បាន​ធ្លាប់បាន​ធ្វើដំណើរ ទៅ​លាន់​ទីក្រុង​វូ​ហាន (Wuhan) ភាគ​កណ្តាល​ប្រទេស​ចិន ជាទី​ដែល​វីរុស​បាន​ផ្ទុះឡើង​ដំបូង និង​កំពុង​រីក​រាលដាល​យ៉ាង​អាក្រក់​។​

​លោកស្រី​បាន​បន្ថែមទៀតថា​មាន ២ ករណី​នៅ​រដ្ឋ California និង​មួយ​ករណី​ទៀត​នៅ​រដ្ឋ Arizona រដ្ឋ Illinois និង​រដ្ឋ Washington ។ រហូតមកដល់​ពេលនេះ​ចំនួន​អ្នក​ស្លាប់មាន​ដល់​ទៅ ៣ នាក់​ហើយ​៕