ក្រសួង​រៀបចំដែនដីនឹងផ្លាស់ប្តូរទីតាំងថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 January, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំ​ពិធីក្រុងពាលី និង ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់អគារទីស្តីការថ្មី នៅជាប់នឹងច្រកចេញចូលទីក្រុងរណបហ្គ្រេនភ្នំពេញអន្តរជាតិនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ខណៈអគាររបស់ក្រសួងសព្វថ្ងៃដែលនៅជាប់មហាវិថីព្រះមុនីវង្ស នឹងត្រូវប្រគល់ឱ្យទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់។​នេះយោងតាម​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹងថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានជូនដំណឹងថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នឹងរៀបចំពិធីក្រុងពាលី និង ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់អគារទីស្តីការថ្មី នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ទីតាំងទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវបានគេស្គាល់ថា ស្ថិតនៅជាប់នឹងខាងជើងក្លោងទ្វារក្រុងរណបហ្ក្រេនភ្នំពេញ អន្តរជាតិ នាភាគខាងជើងនៃរាជធានី ជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំងផ្នែកលំនៅឋាន។

សូមជម្រាបថា ថាអគារទីស្តីការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់សព្វថ្ងៃនៅជាប់មហាវិថីព្រះមុនីវង្ស ជាកន្លែងមានការកកស្ទះចរាចរណ៍ រាល់ថ្ងៃដោយសារទីតាំងចង្អៀតគ្មានកន្លែងចតរថយន្តក្រោមដី។ ឯមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់រាជធានីភ្នំពេញក៏ស្ថិតនៅជាប់ខាងក្រោយរបស់ក្រសួងនេះដែរ៕