ព្រះមហាក្សត្រ និងសម្ដេចម៉ែ ប្រោសព្រះរាជទាន១៥ម៉ឺនដុល្លារដល់ចិនចំពោះការប្រឈមនូវការផ្ទុះឡើងវីរុសកូរ៉ូណា
ភ្នំពេញ ៖ ព្រករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ចំនួន ១៥ម៉ឺនដុល្លារ ដល់ប្រទេសចិន ចំពោះការប្រឈមនូវការផ្ទុះឡើង នៃវីរុសកូរ៉ូណា។ នេះបើតាមការបង្ហោះនៅក្នុងហ្វេសបុក Royal du Cambodge។
ការប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តនេះដោយ ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៥ម៉ឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១០ម៉ឺនដុល្លារ ) ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន៕