ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណានៅចិនកើនដល់៦៣៦នាក់ហើយ
ប៉េកាំង ៖ អាជ្ញាធរចិន បានប្រកាសនៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈនេះថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសចិនបានកើនឡើងនៅដល់៦៣៦នាក់ ហើយបន្ទាប់ពីខេត្តហ៊ូប៉ីដែលរងគ្រោះខ្លាំងបានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន៦៩នាក់បន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន CNA ។
ការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់គណៈកម្មការសុខភាពជាតិចិន បានបញ្ជាក់ថា ខេត្តហ៊ូប៉ី មានមនុស្សរហូតដល់២,៤៤៧នាក់បានឆ្លងវីរុសនេះបន្ថែមទៀតដែលធ្វើឲ្យអ្នកឆ្លងវីរុសកើនដល់៣១,១៦១ នៅក្នុងប្រទេសចិនដីគោក៕