អាជ្ញាធរចិន ៖ អ្នកឆ្លងវីរុសកូរ៉ូណា១.៥៤០នាក់បានជាសេះស្បើយ
ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសនៅថ្ងៃសុក្រនេះថាអ្នកជំងឺសរុបចំនួន១.៥៤០នាក់ដែលបានឆ្លងវីរុសកូរ៉ូណាថ្មីត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។ នេះបើយោងតាមប្រភពពីសារព័ត៌មានចិន។
គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថាកាលពីថ្ងៃព្រហស្បតិ៍មនុស្ស៣៨៧នាក់បានដើរចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយក្នុងនោះមនុស្ស១៨៤ នាក់នៅខេត្តហ៊ូប៉ី ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រនេះអំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅទូទាំងផ្ទៃប្រទេស ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៦៣៦នាក់ និងឆ្លង ៣១,១៦១នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិន៕