មនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់ ៧២២នាក់ និងឆ្លងជាង ៣៤,៤០០នាក់នៅចិន
ប៉េកាំង ៖ តាមរបាយការណ៍ប្រចាំថ្ងៃរបស់អាជ្ញាធរចិនផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសាយវីរុសកូរ៉ូណាថ្មីនៅទូទាំងផ្ទៃប្រទេសបានកើនឡើងដល់ ៧២២នាក់ និងឆ្លងជាង ៣៤,៤០០នាក់ ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
របាយការណ៍បញ្ជាក់ថា រយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ មនុស្ស៨៦នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយក្នុងនោះ ៨១នាក់នៅខេត្តហ៊ូប៉ី (Hubei), ០២នាក់ហៃឡុងជាំង (Heilongjiang), ម្នាក់នៅទីក្រុងប៉េកាំង, ម្នាក់នៅហេណា (Henan) និងម្នាក់នៅកាន់ស៊ូ (Gansu) ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមកាលពីថ្ងៃសុក្រម្សិលមិញនេះគឺ ៣,៣៩៩នាក់៕