កំពង់ឆ្នាំង៖ បុរសចិត្តតិរច្ឆានម្នាក់ត្រូវសមត្ថកិច្ចស្រុកបរិបូរណ៍ឃាត់ខ្លួន បន្ទាប់ពីស្ត្រីជាប្រពន្ធបានដាក់ពាក្យប្តឹងចោទពីបទរំលោភសេពសន្ថវៈលើកូនស្រីបង្កើតរបស់ខ្លួនឯង ដែលមានអាយុទើបតែ១៣ឆ្នាំបានសម្រេច។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅចំណុចភូមិពោធិម្រះ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ជនសង្ស័យដែលរំលោភកូនស្រីខ្លួនឯងមានឈ្មោះ យ៉ន វឿន អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិពោធិម្រះ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ប្រពន្ធឈ្មោះ ញ៉េប ផល្លា។
យោងតាមពាក្យបណ្តឹងបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ ជនសង្ស័យ បានយកកូនស្រី ទៅនេសាទត្រីជាមួយ នៅចំណុចស្រះត្រពាំងទ្រា ស្ថិតក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅពេលស្ងាត់ ឱកាសល្អ ឪពុកក៏ធ្វើសកម្មភាពចាប់បង្ខំកូនស្រីបង្កើតរបស់ខ្លួនឯងរំលោភរហូតបានសម្រេច។
បន្ទាប់ពីដឹងហេតុការណ៍រំលោភលើកូនរបស់ខ្លួនងងនេះ ស្ត្រីជាប្រពន្ធបានប្តឹងសមត្ថកិច្ចភ្លាមៗ លុះព្រឹកឡើងថ្ងៃទី១៣ ខែកក្កដា សមត្ថកិច្ចក៏បានឃាត់ខ្លួនយកមកសាកសួរ និងបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតុលាការតាមនីតិវិធី៕ ដោយ៖រដ្ឋា