ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីកើនដល់១១១០នាក់ហើយ
ប៉េកាំង ៖ តាមរបាយការណ៍ប្រចាំថ្ងៃរបស់អាជ្ញាធរចិនបញ្ចេញនៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់១១១០នាក់ហើយ និងអ្នកឆ្លងជាង៤៤.២០០នាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន CNA ចេញផ្សាយនៅព្រឹកថ្ងៃនេះ។
រយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សចំនួន៩៤នាក់បន្ថែមទៀតបានបាត់បង់ជីវិតនៅក្នុងខេត្តហ៊ូប៉ី ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមថ្មីចំនួន១.៦៣៨នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ ៤៤,២០០នាក់៕