ក្រុមហ៊ុន Nissan នឹងបិទរោងចក្រក្នុងប្រទេសជប៉ុនដោយសារកង្វះគ្រឿងបង្គំមកពីប្រទេសចិន
ជប៉ុន ៖ ក្រុមហ៊ុន Nissan នឹងផ្អាកដំណើរការផលិតរបស់ខ្លួនរយៈពេល០២ ថ្ងៃនៅឯរោងចក្រនៅក្នុងប្រទេសជប៉ុនជាទីតាំងផលិតម៉ូដែលរថយន្ត Serena និង X-Trail។
ប្រ៊ែនរថយន្តលំដាប់ពិភពលោកជាច្រើន កំពុងប្រឈមនឹងការផ្អាកដំណើរកាដូចគ្នានេះដែរ ដោយសារតែវិស័យផលិតភាគច្រើនរបស់ចិន នៅបិទការផលិតដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា។
ក្រុមហ៊ុន Hyundai បានបិទរោងចក្រនានារបស់ខ្លួនជាបណ្ដោះអាសន្ន នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ដោយសារតែកង្វះគ្រឿងបង្គំនាំចូលពីប្រទេសចិន។ ភាគច្រើន នៃក្រុមហ៊ុនផលិតរថយន្តធំៗ របស់ពិភពលោកកំពុងព្យាយាមដោះស្រាយបញ្ហាធ្លាក់ចុះ នៃការផ្គត់ផ្គង់ខ្លះដែលក្រុមហ៊ុននានា នៅទូទាំងប្រទេសចិនមិនទាន់បើកដំណើរការនៅឡើយ៕