ចំនួនមនុស្សស្លាប់នៅចិនដោយសារវីរុស COVID-19 ឬកូរ៉ូណាថ្មីកើនដល់ ១,៣៥៥នាក់
ប៉េកាំង ៖ អាជ្ញាធរចិនបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម COVID-19 ឬវីរុសកូរ៉ូណាថ្មីបានកើនឡើងដល់១,៣៥៥នាក់ និងឆ្លងជិត ៦០,០០០នាក់នៅទូទាំងប្រទេសចិន។ នេះបើតាមសារព័ត៌មាន CNA។
អាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) ជាកន្លែងផ្ទុះឡើងខ្លាំងក្លាបំផុតនៃវីរុសផ្លូវដង្ហើម COVID-19 បានប្រកាសឲ្យដឹងថា មនុស្សស្លាប់សរុប២៤២នាក់បន្ថែមទៀតបានស្លាប់ និង១៤,៨៤០នាក់ឆ្លងកាលពីថ្ងៃពុធម្សិលមិញនេះ៕