អាជ្ញាធរចិន ៖ អ្នកឆ្លងវិរុសកូរ៉ូណា៦.៧២៣នាក់បានជាសេះស្បើយ
ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសនៅថ្ងៃសុក្រនេះថាអ្នកជំងឺសរុបចំនួន ៦.៧២៣ នាក់ដែលឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយកាលពីម្សិលមិញ។ នេះបើយោងតាមប្រភពពីសារព័ត៌មានចិនស៊ីនហួរ។
គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញមានមនុស្ស១.០៨១នាក់បានដើរចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយឡើងវិញ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសររវីរុស COVID-19 ឬកូរ៉ូណាថ្មី បានកើនឡើងដល់ជិត ១,៥០០នាក់ហើយ និងជាង ៦៤,០០០នាក់នៅទូទាំងតំបន់ស្វ័យយាតចំនួន៣១នៅក្នុងប្រទេសចិន៕