សម្ដេចតេជោ បញ្ជាក់ថា ដំណើរការកាត់ក្ដីជនក្បត់ជាតិ មិនអាចដើរ ថយក្រោយនោះទេ
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា ករណីសំណុំរឿង ក្បត់ជាតិគឺមិនដកថយនោះឡើយ ហើយត្រូវអនុវត្តតាមច្បាប់នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នៅបានបន្ថែមថា កម្ពុជាគឺមិនយកអធិបតេយ្យភាព ឯករាជ្យភាពទៅដូរ នឹងជំនួយនោះឡើយ ហើយក៏មិនអនុគ្រោះលើកលែងទោសអ្នកនេះអ្នកនោះ ដើម្បីដោះដូរនឹងអ្វីមួយនោះដែរ ។
ការថ្លែងរបស់សម្តេចធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ ថ្លែងសារពិសេសជូនជនរួមជាតិ ទូទាំងប្រទេសអំពីស្ថានភាពថ្មីៗចុងក្រោយ ពាក់ព័ន្ធប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព៕