កូរ៉េខាងជើង ៖ ប្រភពពីការទូតមួយបាននិយាយកាលពីថ្ងៃអង្គារថាមានមនុស្ស៨ នាក់ត្រូវបានគេនិយាយថាបានស្លាប់ដោយសារវីរុកូរ៉ូណា ឬ COVID-19 នៅប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមប្រភពពី chosun ilbo ។
ប្រភពនេះដដែល ក៏បានអះអាងដែរថា មូលហេតុដែលកូរ៉េខាងជើង បិទព្រំដែនភា្លមៗជាមួយចិន កាលពីថ្ងៃទី២២ ខែមករា ក៏ពីព្រោះតែមានមនុស្សស្លាប់រួចទៅហើយ ដោយសារតែ COVID-19 នៅក្នុងប្រទេ ប៉ុន្តែយ៉ាងណាមិញមិនទាន់សារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងចេញមកអះអាងពីការស្លាប់ និងករណីវីរុសកូរ៉ូណា ណាមួយត្រូវបានបញ្ជាក់ឡើយទេ។
ប៉ុន្តែយោងតាមកាសែតកូរ៉េខាងត្បូងបានឲ្យដឹងថា មនុស្សដែលបានបាត់បង់ជីវិត ក្រោយឆ្លង COVID-19 កាលពីខែមករាកន្លងទៅ គឺជាសមាជិកគ្រួសារ របស់ក្រុមមន្ត្រីទូតកូរ៉េខាងជើងមួយចំនួន ប្រចាំប្រទេសចិន និងជាកម្មករនៅក្នុងទីក្រុងព្យុងយ៉ាង។
ទោះបែបនេះក្ដី កូរ៉េខាងជើង បានបញ្ជាក់ជាច្រើកលើកថា មិនមានករណីឆ្លង COVID-19 ណាមួយត្រូវបានរកឃើញនៅក្នុងប្រទេសខ្លួននោះទេ ខណៈអង្គការសុខភាពពិភពលោក WHO ក៏ធ្លាប់បានឱ្យដឹងដែរថា ខ្លួនមិនទាន់ទទួលបានរបាយការណ៍ពីករណីឆ្លងជំងឺនេះ ពីអាជ្ញាធរទីក្រុងព្យុងយ៉ាងនៅឡើយទេ៕