ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះបានធ្វើការរិះគន់ចំពោះ សិល្បការិនីម្នាក់ដែលចូលរួមក្នុងកម្មវិធីអាថ៌កំបាំងតារារបស់សារព័ត៌មាន Fresh news ដែលប្រើឥរិយាបថមិនសមរម្យជាស្ត្រីខ្មែរ ។
សម្តេច ហ៊ុន សែន បានលើកឡើងថា កម្មវិធីខាងលើនេះបានបង្ហាញនូវសិល្បការិនី ម្នាក់អង្គុយគងអន្ទាក់ខ្លាស្លៀកលេចលើលេចក្រោម ហើយលើកដៃសំពះទស្សនិកជន ។ សម្តេចថា មើលទៅគឺ « អស់ទាស់ហ្មង » តើសក្កិសមជាស្ត្រីខ្មែរ ឬប្រពៃណីខ្មែរដែរទេ ? ។
សម្តេចថា បើសម្តេចរិះគន់អំពីឥរិយាបថមិនល្អបែបនោះចំពោះស្ត្រីខ្មែរពួកគេបែរជា វាយបកមកសម្តេចវិញថា « រំលោភសិទ្ធិមនុស្ស » ប៉ុន្តែសម្តេចសុំសួរទៅវិញថា តើ« វប្បធម៌ប្រពៃណីខ្មែរគឺបែបនោះមែនឬ យ៉ាងម៉េច ? » ។ សម្តេចបញ្ជាក់ថា វប្បធម៌ប្រពៃណី ខ្មែរមិនដូច្នេះទេ ហើយពួកគេគួរតែស្វែងយល់អំពីប្រពៃណីរួមទាំងច្បាប់នៅកម្ពុជាឡើងវិញ៕