ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអាមេរិកកើនដល់១១នាក់
អាមេរិក ៖ ចំនួនអ្នកស្លាប់ដោយសារវិរុសកូរ៉ូណាថ្មីឬ COVID-19 បានកើនដល់១១នាក់ហើយ ខណៈសមាជិកសភាបានយល់ព្រមផ្តល់ថវិកាជាង ៨ ពាន់លានដុល្លារអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវិរុសនេះ។ នេះបើយោងតាមប្រភពពី CNA។
បើតាមអាជ្ញាធរសុខាភិបាលអាមេរិកថា អ្នកជំងឺ COVID-19 សរុប១០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងតំបន់ ឃីង (King County) និងម្នាក់ក្នុងតំបន់ក្បែរ ស្នូណូមីស (Snohomish County)៕