ភ្នំពេញ ៖ ក្រោយពីទទួលបានព័ត៌មានថា ជនជាតិជប៉ុនមានផ្ទុកមេរោគ COVID-19 ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និងធ្វើការប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃទី៥មីនានេះ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និងប៉ះពាល់ដោយប្រយោល ៤០នាក់ ដែលតម្រូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព។ បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ។
សូមបញ្ជាក់ថា ជនជាតិជប៉ុននេះគាត់ជាអ្នកធុរកិច្ចគាត់បានធ្វើដំណើរជាបន្តបន្ទាប់ក្នុងរយៈពេលខ្លីពី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រលប់ចូល្រទេសជប៉ុនវិញ ហើយរកឃើញវិជ្ជមានCOVID-19 នៅទីនោះ។ រហូតដល់ម៉ោង៤ល្ងាច ថ្ងៃទី៥ មីនា ២០២០ មិនទាន់កឃើញករណីថ្មីនៅឡើយទេ៕