អាជ្ញាធរចិន ៖ អ្នកឆ្លងកូរ៉ូណាសរុប៥៣.៧២៦ នាក់ជាសះស្បើយ
ប៉េកាំង ៖ គណៈកម្មការសុខភាពជាតិបាននិយាយនៅថ្ងៃសុក្រនេះថា អ្នកជំងឺ COVID-19 សរុបចំនួន ៥៣.៧២៦ នាក់ត្រូវបានអនុញ្ញាតឲ្យ ចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយឡើងវិញ។នេះបើយោងតាមប្រភពពីស៊ិនហួរ។
របាយកាណ៍បានគូសបញ្ជាក់ទៀតថា អ្នកជំងឺសរុបដែលត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពួកគេបានជាសះស្បើយឡើងវិញនៅទូទាំំងប្រទេសចិនបានកើនឡើងដល់ ៥៣.៧២៦ នាក់ហើយ បន្ទាប់ពីអ្នកជំងឺសរុប១,៦៨១នាក់ត្រូវបានអនុញ្ញាតឲ្យ ចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃម្សិលមិញ គ្រាដែលមនុស្ស ២៣.៧៨៤ នាក់កំពុងត្រូវបានព្យាបាលនៅឡើយ។
យោងតាមតួលេខចុងក្រោយអាជ្ញាធរចិននៅព្រឹកនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសចិនដីគោកបានកើនឡើងដល់៣.០៤២ នាក់និងករណីឆ្លងមានចំនួន៨០.៥៥២ ករណី៕